ត្រគួន ជារុក្ខជាតិបៃតងម៉្យាងដែលគេអាចយកទៅបរិភោគបាន យ៉ាងឆ្ងាញ់ ហើយគេអាចយកទៅធ្វើបន្លែ រឺ ស្លរ បានច្រើនប្រភេទណាស់ មិនតែប៉ុណ្ណោះវាអាចជួយឲមនុស្សមានសុខភាពល្អ ព្រោះវាសម្បូរទៅដោយជាតិរ៉ែ និងអាចយកទៅឆ្នៃធ្វើជាម្ហូបបានច្រើនបែបណាស់។
គំនិតនៃការស្រាវជ្រាវវត្ថុល្អៗ
Tuesday, 28 January 2020
Sunday, 26 January 2020
ដើមគរ ជាដើមមួយប្រភេទដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព
ដើមគ ជារុក្ខជាតិដែលមានសារប្រយោជន៍ជាច្រើន សម្រាប់សុខភាព និង ជាសារជាតិម៉្យាងដែលអាចធ្វើឲសក់ទន់រលោង ហើយវាជួយកម្ចាត់អង្គែបានយ៉ាងល្អ និងមានអត្ថប្រយោជន៍ផ្សេងៗទៅតាមការប្រើប្រាស់ របស់មនុស្សគ្រប់រួប។
រុក្ខជាតិនេះអាចយកទៅធ្វើជាថ្នាំព្យាបាលជំងឺមានប្រសិទភាពខ្ពស់ វាជួយព្យាបាលជំងឺច្រើនប្រភេទដូចជា:
- សំបករបស់វា ជាថ្នាំព្យាបាលំំងឺក្រពះ ក្តៅខ្លួន ឈឺធ្មេញ រាករួស ជំនួយថ្លើម និងប្រម៉ាត់។
- ស្លឹករបស់វា អាចយកទៅប្រើ ជំនូសសាប៊ូ បានយ៉ាងស្អាតទៀតផង ធ្វើឲសក់ទន់ រលោង កម្ចាត់អង្គែនិងជួយថែរក្សាស្បែកក្បាលបានយ៉ាងល្អ។
- ដើមរបស់វា យើងអាចយកទៅឆ្លាក់ជារូបផ្សេងៗ និង អាចយកទៅធ្វើជាក្បូនសម្រាប់ឆ្លងទឹកបានយ៉ាងងាយ។
របៀបផ្សំធ្វើថ្នាំ
- យកសំបកគ ទៅចិញ្ចាំ្រឲតូចៗ ហាលឲស្ងួត 2 ទៅ 3 ថ្ងៃ ទើបយកទៅប្រើជាថ្នាំ បានមានប្រសិទភាពខ្ពស់
របៀបប្រើ
- យកសំបកដែលហាលរួចទៅដាំទឹកឲពុះ100អង្សា ហើយទុករយពេល15នាទីទើបយកទៅផឹជាប្រចាំ 2 ទៅ 3ដងក្នុងមួយថ្ងៃ (ដាំទឹកបីយកទឹកមួយ)។
ការតមរបរអាហារ
ហាមបរិភោគអាហារដែលផ្អាប់ទុកយួ ខ្លាញ់ ស្រា ម្ទេស ត្រពាំង គ្រឿងសមុទ្រ សាច់មាន សាច់ទា។
Saturday, 25 January 2020
រុក្ខជាតិ ដើមប្រម៉ាត់ខ្លា ជាថ្នាំព្យាបាលជម្ងឺ100មុខ
រុក្ខជាតិនេះមានដុះនៅតាមផ្ទះរបស់បងប្អូនគ្រប់ៗគ្នា ហើយរុក្ខជាតិដើមប្រម៉ាត់ខ្លានេះ វាងាយនិងដាំខ្លាំងណាស់ហើយវាជាថ្នាំបុរាណម៉្យាងដែលពួកែសាកសិទ្ធិ និង អាចព្យាបាយជំងឺបានជាច្រើនមុខ។មិនតែប៉ុណ្ណោះទេវាមានផ្កាយ៉ាងស្រស់ស្អាតទៀតផង។
ថ្នាំនេះអាចព្យាបាលជំងឺដូចជា:
ឈឺពោះ ឈឺក្រពះ គ្រុនពោះវៀន រលាកផ្លូវដង្ហើម ពិបាកដកដង្ហើម រឹសដូងច្រមុះ រឹសដូងបាត ទាលលាមករោគស្រ្តីគ្រប់ប្រភេទ បង្កើនថាមពលបុរស និងស្រ្តី
នៅមានជំងឺជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់ ហើយបើមានចម្ងល់អ្វី រឺ មានបញ្ហាអ្វី លោកអ្នកអាច comment នៅខាងក្រោមបាន។
ដើម្បីបានថ្នាំ សម្រាប់ព្យាបាលជំងឺត្រូវអនុវត្តតាមគោលការណ៍របស់អ្នកជំនាញផ្សំថ្នាំដូចតទៅ:
1 របៀបផ្សំ
- ត្រូវយកដើមប្រម៉ាត់ខ្លា ចិញ្ចាំឲល្អិតូចៗរួចហើយយកទៅហាលឲស្ងួត
- ត្រូវមានទឹកស្អាត2 ទៅ 3 លីត្រ
- មានកំសៀវ រឺ ឆ្នាំង. បើមានឆ្នាំងដីនោះកាន់តែធ្វើឲថ្នាំមានប្រសិទ្ធភាព
2 វិធីធ្វើ
- ត្រូវយកដើមប្រម៉ាត់ខ្លាដែលហាលរួច យកទៅដាក់ក្នុងកំសៀវ រឺ ឆ្នាំងដី រួចហើយចាក់ទឹកចូល
- យកកំសៀវនោះទៅដាំឲពុះនៅសីតុណ្ហភាព100 អង្សាទើបយកទៅប្រើប្រាស់
3 វិធីប្រើប្រាស់
- ចាក់ទឹកដែលដាំរួចចូលទៅក្នុងកែវស្អាត ហើយចាំធ្វើការទទួលទាន
- ទទួលទាន1ថ្ងៃ3ដងជាប្រចាំ ទើបធ្វើឲថ្នាំមានប្រសិទ្ធភាព
4 ត្រូវមានដំណម
- ហាមជក់បារី
- ហាមផឹកគ្រៀងស្រវឹង
- ហាមហូបហិល
- ហាមហូបខ្លាញ់
- ហាមហូបរបស់ដែលផ្អាប់ទុកយួ
Subscribe to:
Comments (Atom)



