រុក្ខជាតិនេះមានដុះនៅតាមផ្ទះរបស់បងប្អូនគ្រប់ៗគ្នា ហើយរុក្ខជាតិដើមប្រម៉ាត់ខ្លានេះ វាងាយនិងដាំខ្លាំងណាស់ហើយវាជាថ្នាំបុរាណម៉្យាងដែលពួកែសាកសិទ្ធិ និង អាចព្យាបាយជំងឺបានជាច្រើនមុខ។មិនតែប៉ុណ្ណោះទេវាមានផ្កាយ៉ាងស្រស់ស្អាតទៀតផង។
ថ្នាំនេះអាចព្យាបាលជំងឺដូចជា:
ឈឺពោះ ឈឺក្រពះ គ្រុនពោះវៀន រលាកផ្លូវដង្ហើម ពិបាកដកដង្ហើម រឹសដូងច្រមុះ រឹសដូងបាត ទាលលាមករោគស្រ្តីគ្រប់ប្រភេទ បង្កើនថាមពលបុរស និងស្រ្តី
នៅមានជំងឺជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់ ហើយបើមានចម្ងល់អ្វី រឺ មានបញ្ហាអ្វី លោកអ្នកអាច comment នៅខាងក្រោមបាន។
ដើម្បីបានថ្នាំ សម្រាប់ព្យាបាលជំងឺត្រូវអនុវត្តតាមគោលការណ៍របស់អ្នកជំនាញផ្សំថ្នាំដូចតទៅ:
1 របៀបផ្សំ
- ត្រូវយកដើមប្រម៉ាត់ខ្លា ចិញ្ចាំឲល្អិតូចៗរួចហើយយកទៅហាលឲស្ងួត
- ត្រូវមានទឹកស្អាត2 ទៅ 3 លីត្រ
- មានកំសៀវ រឺ ឆ្នាំង. បើមានឆ្នាំងដីនោះកាន់តែធ្វើឲថ្នាំមានប្រសិទ្ធភាព
2 វិធីធ្វើ
- ត្រូវយកដើមប្រម៉ាត់ខ្លាដែលហាលរួច យកទៅដាក់ក្នុងកំសៀវ រឺ ឆ្នាំងដី រួចហើយចាក់ទឹកចូល
- យកកំសៀវនោះទៅដាំឲពុះនៅសីតុណ្ហភាព100 អង្សាទើបយកទៅប្រើប្រាស់
3 វិធីប្រើប្រាស់
- ចាក់ទឹកដែលដាំរួចចូលទៅក្នុងកែវស្អាត ហើយចាំធ្វើការទទួលទាន
- ទទួលទាន1ថ្ងៃ3ដងជាប្រចាំ ទើបធ្វើឲថ្នាំមានប្រសិទ្ធភាព
4 ត្រូវមានដំណម
- ហាមជក់បារី
- ហាមផឹកគ្រៀងស្រវឹង
- ហាមហូបហិល
- ហាមហូបខ្លាញ់
- ហាមហូបរបស់ដែលផ្អាប់ទុកយួ


No comments:
Post a Comment