Sunday, 26 January 2020

ដើមគរ ជាដើមមួយប្រភេទដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព

ដើមគ ជារុក្ខជាតិដែលមានសារប្រយោជន៍ជាច្រើន សម្រាប់សុខភាព និង ជាសារជាតិម៉្យាងដែលអាចធ្វើឲសក់ទន់រលោង ហើយវាជួយកម្ចាត់អង្គែបានយ៉ាងល្អ និងមានអត្ថប្រយោជន៍ផ្សេងៗទៅតាមការប្រើប្រាស់ របស់មនុស្សគ្រប់រួប។


រុក្ខជាតិនេះអាចយកទៅធ្វើជាថ្នាំព្យាបាលជំងឺមានប្រសិទភាពខ្ពស់ វាជួយព្យាបាលជំងឺច្រើនប្រភេទដូចជា:
-  សំបករបស់វា ជាថ្នាំព្យាបាលំំងឺក្រពះ ក្តៅខ្លួន ឈឺធ្មេញ រាករួស ជំនួយថ្លើម និងប្រម៉ាត់។
- ស្លឹករបស់វា អាចយកទៅប្រើ ជំនូសសាប៊ូ បានយ៉ាងស្អាតទៀតផង ធ្វើឲសក់ទន់ រលោង កម្ចាត់អង្គែនិងជួយថែរក្សាស្បែកក្បាលបានយ៉ាងល្អ។
-  ដើមរបស់វា យើងអាចយកទៅឆ្លាក់ជារូបផ្សេងៗ និង អាចយកទៅធ្វើជាក្បូនសម្រាប់ឆ្លងទឹកបានយ៉ាងងាយ។


របៀបផ្សំធ្វើថ្នាំ
-  យកសំបកគ ទៅចិញ្ចាំ្រឲតូចៗ ហាលឲស្ងួត 2 ទៅ 3 ថ្ងៃ ទើបយកទៅប្រើជាថ្នាំ បានមានប្រសិទភាពខ្ពស់
របៀបប្រើ
-  យកសំបកដែលហាលរួចទៅដាំទឹកឲពុះ100អង្សា ហើយទុករយពេល15នាទីទើបយកទៅផឹជាប្រចាំ 2 ទៅ 3ដងក្នុងមួយថ្ងៃ (ដាំទឹកបីយកទឹកមួយ)។
ការតមរបរអាហារ
ហាមបរិភោគអាហារដែលផ្អាប់ទុកយួ  ខ្លាញ់ ស្រា ម្ទេស ត្រពាំង គ្រឿងសមុទ្រ សាច់មាន សាច់ទា។

No comments:

Post a Comment